|
វៀតណាមបន្ថយគំលាតភេទយ៉ាងលឿនបំផុតនៅអាស៊ី-អាគ្នេយ៍។ |
VOV-នាថ្ងៃទី២៨កុម្ភៈនៅទីក្រុងហាណូយ កម្មវិធីអភិវឌ្ឍន៍អ.ស.ប(UNDP)
ប្រចាំនៅវៀតណាមបានសហការជាមួយក្រសួងការងារយុទ្ធជនពិការនិងសង្គម
កិច្ចវៀតណាមបានរៀបចំវេទិការសន្ទនាគោលនយោបាយអំពីសមភាពភេទ។
ថ្លែងមតិបើកវេទិការ រដ្ឋមន្ត្រីក្រសួងការងារយុទ្ធជនពិការនិងសង្គមកិច្ចវៀត
ណាមលោកស្រី Pham Thi Hai Chuyen និងលោកស្រី Pratibha Mehta អ្នកសម្រុះ
សម្រួល UNDP ប្រចាំនៅវៀតណាមបានសង្កត់ធ្ងន់ថា បក្សនិងរដ្ឋវៀតណាម
ដែលនិងកំពុងអនុវត្តសមភាពភេទយ៉ាងជាក់ស្ដែងតាមរយៈការសុក្រិដ្ឋក្រប
ខ័ណ្ឌច្បាប់គោលនយោបាយអំពីសមភាពភេទ បង្កើនការងារផ្គំបញ្ចូលក្នុង
ដំណើរការកសាងឯកសារច្បាប់ អនុវត្តយុទ្ធសាស្ត្រជាតិអំពីសមភាពភេទ
ដំណាក់កាល២០១១-២០២០ ទន្ទឹមនឹងនោះកម្មវិធីគំរោងការជាច្រើនជំរុញ
សមភាពភេទនិងវឌ្ឍនភាពរបស់នារីកំពុងបានអនុវត្ត។
ក្នុងប៉ុន្មានឆ្នាំកន្លងទៅវៀតណាមត្រូវបានមិត្តភ័ក្កអន្តរជាតិទទួលស្គាល់
ជាប្រទេសបន្ថយគំលាតភេទយ៉ាងលឿនបំផុតនៅដំបន់អាស៊ី-អាគ្នេយ៍។
សន្ទស្សន៍វិសមភាពភេទរបស់វៀតណាមឈរលំដាប់ថ្នាក់ទី៤៨ក្នុងចំណោម
ប្រទេសចំនួន១៨៧និងឈរលំដាប់ថ្នាក់ទី៣ក្នុងដំបន់អាស៊ានបន្ទាប់ពីសឹង្ហបុរី
និងម៉ាឡេស៊ី៕