|
វៀតណាមរួមជាមួយសហគមន៍អន្តរជាតិទប់ទល់នឹងការប្រែប្រួលអាកាសធាតុប្រកបដោយប្រសិទ្ធភាព។ |
(VOV)-សន្និសីទអន្តរជាតិលើកទី៦ស្តីពីការសម្របនឹងការប្រែប្រួលអាកាស
ធាតុផ្អែកលើសហគមន៍នៅវៀតណាមបានបើកនាព្រឹកថ្ងៃទី១៩មេសានៅ
ក្រុងហាណូយ។ វៀតណាមជាប្រទេសមួយក្នុងចំណោមប្រទេសងាយ
រងផលប៉ះពាល់បំផុតដោយការប្រែប្រួលអាកាសធាតុ។ យល់ដឹងច្បាស់បណ្ដា ការជិះឥទ្ធពលដ៏ធ្ងន់ធ្ងរនៃការប្រែប្រួលអាកាសធាតុទៅលើការអភិវឌ្ឍន៍ចីរភាព
នៃប្រទេសជាតិ រដ្ឋាភិបាលវៀតណាមបានចូលរួមនិងអនុម័ត្តលើអនុសញ្ញា ក្របខ័ណ្ឌរបស់ះង្គការសហប្រជាជាតិអំពីការប្រែប្រួលអាកាសធាតុនិងពិធីសារ
Kyoto។ អនុរដ្ឋមន្ត្រីក្រសួងធនធាននិងបរិស្ថានវៀតណាម Tran Hong Ha បាន
ឲ្យដឹងថា៖
“នាយករដ្ឋមន្ត្រីរដ្ឋាភិបាលវៀតណាមបានអនុម័ត្តលើយុទ្ធសាស្ត្រជាតិអំពីការ
ប្រែប្រួលអាកាសធាតុនិងទស្សនវិស័យជិត១០០ឆ្នាំ។ ប្រការនោះបានបង្ហាញ
កិច្ចសន្យានិងការខំប្រឹងប្រែងដ៏សំខាន់របស់វៀតណាមក្នុងការរួមដៃរួមកំលាំង
ជាមួយសហគមន៍អន្តរជាតិទប់ទល់នឹងការប្រែប្រួលអាកាសធាតុ។ គោលដៅ
មួយក្នុងចំណោមគោលដៅសំខាន់ត្រូវបានកំណត់ក្នុងយុទ្ធសាស្ត្រជាតិអំពីការ ប្រែប្រួលអាកាសធាតុរបស់វៀតណាមគឺកសាងសហគមន៍ទប់ទល់នឹងការ ប្រែប្រួលអាកាសធាតុប្រកបដោយប្រសិទ្ធភាព៕”