|
វេទិការ “ទំនាក់ទំនងអាមេរិក-អាស៊ាន”។ |
VOV-នាថ្ងៃទី១០ឧសភានៅរដ្ឋធានីវ៉ាស៊ីនតោនឯកអគ្គរដ្ឋទូតវៀតណាមប្រចាំ
នៅអាមេរិកសហការជាមួយវេទិការតុមូលអាស៊ី-អាគ្នេយ៍ (ដោយមូលនិធិទ្វិប
អាស៊ីជួយឧបត្ថម្ភ) បានរៀបចំវេទិការវៀតណាមលើកទី២ដោយប្រធានបទ
“ទំនាក់ទំនងអាមេរិក-អាស៊ាន - បណ្ដាការបោះជំហានជាបន្ត”។ លោក
Nirav Patel ឧបការីរងរដ្ឋមន្ត្រីការបរទេសអាមេរិកទទួលបន្ទុកអំពីយុទ្ធសាស្ត្រ និងបណ្ដាបញ្ហាពហុភាគីបានអះអាងថា អាមេរិកបាននិងកំពុងខំប្រឹងប្រែង ជំរុញកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យជាមួយបណ្ដាប្រទេសក្នុងដំបន់
អាស៊ី-ប៉ាស៊ីហ្វិក។ ក្នុងយុទ្ធសាស្ត្រនេះកិច្ចសហប្រតិបត្តិការជាមួយអាស៊ាន ត្រូវបានយកចិត្តទុកដាក់ជាពិសេសដោយសារតួនាទីភូមិសាស្ត្រនយោបាយ
របស់ប្លុក។ អាមេរិកគាំទ្រតួនាទីស្នូលរបស់អាស៊ាននិងនឹងសហប្រតិបត្តិការ ជិតស្និទ្ធជាមួយអាស៊ានដើម្បីសន្តិសុខសន្តិភាពអភិវឌ្ឍន៍និងភាពសម្បូររុង
រឿងរបស់ដំបន់។ រីឯ ឯកអគ្គរដ្ឋទូតវៀតណាម Nguyen Quoc Cuong បាន ស្វាគមន៍កិច្ចសន្យារបស់អាមេរិកនិងចង់ឲ្យអាមេរិកមានការបោះជំហាន
សកម្មនិងម្ចាស់ការដើម្បីពង្រីកទំនាក់ទំនងនាបច្ចុប្បន្នរវាងភាគីទាំងពីរ៕