សិក្ខាសាលាអន្តរជាតិវៀតណាមវិទ្យាលើកទី៤បានបើកនៅទី ក្រុងហាណូយ

(VOVworld)-“វៀតណាមលើផ្លូវធ្វើសមាហរណកម្មនិងអភិវឌ្ឍន៌ចីរភាព” ជា ប្រធានបទនៃសិក្ខាសាលាអន្តរជាតិវៀតណាមវិទ្យាលើកទី៤ ដែលបានបើក នាព្រឹកថ្ងៃទី២៦នៅមជ្ឈមណ្ឌលសន្និសីទជាតិហាណូយ។ ថ្លែងមតិក្នុងពិធីបើក នាយករដ្ឋមន្ត្រីវៀតណាម Nguyen Tan Dung បានរំលឹកឡើងវិញរាល់សមិទ្ធិ លេចធ្លោរបស់វៀតណាម ក្រោយរយៈពេល២៥ឆ្នាំអនុវត្តន៌គោលមាគ៌ាផ្លាស់ប្តូរថ្មី
ក្រោមកិច្ចដឹកនាំរបស់បក្សកុម្មួយនិស្តវៀតណាម។ នាយករដ្ឋមន្រ្តី Nguyen Tan
Dung មានប្រសាសន៌ថា៖

សិក្ខាសាលាអន្តរជាតិវៀតណាមវិទ្យាលើកទី៤បានបើកនៅទី ក្រុងហាណូយ - ảnh 1
នាយករដ្ឋមន្រ្តី guyen Tan Dung ថ្លែងមតិក្នុងសិក្ខាសាលា
 (រូបថតៈ Internet )

        “ជម្រុញការធ្វើសមាហរណកម្មអន្តរជាតិអំពីវិទ្យាសាស្រ្តនិងបច្ចេក
វិទ្យានិយារួមវិទ្យាសាស្រ្តសង្គមនិងមនុស្សសាស្រ្តនិយាយដោយឡែកជាខ្លឹម
សារមួយក្នុងយុទ្ធសាស្រ្តធ្វើសមាហរណកម្មអន្តរជាតិរបស់វៀតណាម។សិក្ខា
សា​លាអន្តរជាតិអំពីវៀតណាមវិទ្យាជាសកម្មភាពមានអត្ថន័យរួមចំណែក
ជម្រុញ ការធ្វើសមាហរណកម្មអន្តរជាតិអំពីវិទ្យាសាស្រ្តនិងបច្ចេវិទ្យា។ នេះ
ក៏ជាឱកាស ដើម្បីអ្នកវិទ្យាសាស្រ្តនិយាយរួមនិងរដ្ឋាភិបាលនិយាយដោយ
ឡែកចែករំលែកលទ្ធផលស្រាវជ្រាវ បទពិសោធអភិវឌ្ឍន៌និងរួមចំណែកធ្វើ
ឲ្យពិភពលោក ស្គាល់ដល់វៀតណាម​ផងដែរ”។

        នាយករដ្ឋមន្រ្តី Nguyen Tan Dung ជឿជាក់ថា សិក្ខាសាលានេះ នឹងនាំ ចេញរាល់
ដំណោះស្រាយ និងគោលនយោបាយជាក់ស្តែង ដើម្បីជម្រុញការធ្វើ សមាហរណកម្ម និងអភិវឌ្ឍន៌ចីរភាពនៅវៀតណាម។សិក្ខាសាលាអន្តរជាតិវៀតណាមវិទ្យាលើក ទី៤នឹងបានបិទនាថ្ងៃទី២៨វិច្ឆិកា៕

 

ព័ត៌មានទាក់ទិន

ប្រតិកម្មទៅវិញ

ផ្សេងៗ