|
លោកស្រី Ngo Thi Doan Thanh បានដឹកនាំគណៈប្រតិភូទីក្រុងហាណូយនិងអង្គការសមូហភាព
នៃទីក្រុងមកដាក់កម្រងផ្ការំលឹកវិញ្ញាណក្ខ័ន្ធនៅស្ដូប Lenin |
VOV-ក្នុងឱកាសរំលឹកខួបលើកទី៩៥បដិវត្តខែតុលារុស្ស៊ី (ទី៧វិច្ឆិកា) នាព្រឹក
ថ្ងៃទី៧វិច្ឆិកា ប្រធានក្រុមប្រឹក្សាប្រជាជនទីក្រុងហាណូយ លោកស្រី Ngo Thi
Doan Thanh បានដឹកនាំគណៈប្រតិភូទីក្រុងហាណូយនិងអង្គការសមូហភាពនៃទីក្រុងមកដាក់កម្រងផ្ការំលឹកវិញ្ញាណក្ខ័ន្ធនៅស្ដូប Lenin។ នេះជាសកម្មភាពប្រចាំឆ្នាំរបស់ទីក្រុងហាណូយក្នុងឱកាសរំលឹកខួបអនុស្សាវរីយ៍ទិវាបុណ្យដ៏មហិមារនេះ
ដើម្បីសម្ដែងការដឹងគុណយ៉ាងជ្រាលជ្រៅចំពោះអគ្គមគទេសនៃវណ្ណៈអធន
ពិភពលោក Lenin។
នាថ្ងៃដ៏ដែលនៅខេត្ត Phu Yen បានប្រព្រឹត្តទៅសិក្ខាសាលាវិទ្យាសាស្ត្រអំពីតំលៃទ្រឹស្ដីនិងជាក់ស្ដែងនៃបដិវត្តខែតុលានិងសេចក្តីប្រកាសរបស់បក្សកុម្មុយនីស្ដ។បទអន្តរាគមន៍ចំនួន៩នៅសិក្ខាសាលាបានប្រមូលផ្ដុំទៅលើខ្លឹមសារសំខាន់ចំនួន២សំដៅធ្វើឲ្យច្បាស់លាស់នូវតំលៃនិងអត្ថន័យដ៏ធំធេងរបស់សេចក្តីប្រកាសបក្ស
កុម្មុយនីស្ត ទន្ទឹមនឹងនោះអះអាងនូវតំលៃទ្រឹស្ដីជាក់ស្ដែងនៃបដិវត្តខែតុលារុស្ស៊ី៕