សកម្មភាពរំលឹកអនុស្សាវរីយ៌លើកទី ៥៨ ទីវាជ័យជំនះ Dien Bien Phu
|
ស្តូកជ័យជំនះ Dien Bien Phu
(រូបថតៈ Internet) |
(VOVWorld)-នាព្រឹកថ្ងៃទី ៧ឧសភានៅខេត្ត Dien Bienបានរៀបចំពិពីរំលឹកខួបអនុ
ស្សាវរីយ៌លើកទី ៥៨ ទិវាជ័យជំនះ Dien Bien Phu (ថ្ងៃទី៧ឧសភា ១៩៥៤ ថ្ងៃទី ៧
ឧសភា ២០១២)។ ថ្លែងមតិនៅទីនេះ លេខាគណៈកម្មាធិការ បក្សស្រុក Dien Bien
លោក Le Trong Khoi បានអះអាងថា៖ ជ័យជំនះ Dien Bien Phu ជាជ័យជំនះ១ក្នុង ចំណោមជ័យជំនះដ៏ត្រចះត្រចង់ ក្នុងប្រវត្តិសាស្រ្តតស៊ូប្រឆាំង ការឈ្លានពានពី បរទេសរបស់ប្រជាជនវៀតណាមក្នុងសតវត្ស ទី ២០។
ក្នុងរយៈពេលប៉ុន្មានថ្ងៃនេះ បណ្តាតំបន់និងសមាគមអតីតយុទ្ធជន គ្រប់ជាន់
ថ្នាក់នៅខេត្ត Dien Bien បានរៀបចំពិធីជួបប្រាស្រ័យ និងសាកសួរ សុខទុក្ខបណ្តា អតីតយុទ្ធជនដែលចូលរួមយុទ្ធសាស្រ្ត Dien Bien Phu ប្រវត្តិ សាស្រ្តនេះ។ សាលា នានាលើភូមិភាគខេត្ត Dien Bien ក៏បានរៀបចំឲ្យសិក្សា នុសិស្សទៅទស្សនាបណ្តា កេរិ៍ដំណែលជ័យជំនះប្រវត្តិសាស្រ្ត Dien Bien Phu សំដៅអប់រំប្រពៃណី ប្រវត្តិសា ស្រ្តឲ្យប្អូនៗសិក្សានុសិស្សផងដែរ។
|
ទីក្រុង Dien Bien Phu
(រូបថតៈ Internet) |
នាយប់ថ្ងៃទី៦ឧសភាខេត្ត Dien Bien បានសហការជាមួយខេត្ត Thai Nguyen រៀបចំស្ពានទូរទស្សន៍ផ្សាយផ្ទាល់ Dien Bien – Thai Nguyen ជាមួយ ប្រធានបទ
ពីដំបន់សុវត្ថិភាព Thai Nguyen ដល់ជ័យជំនះប្រវត្តិសាស្ត្រ Dien Bien Phu” ក្នុង ឱកាសរំលឹកខួបលើកទី៥៨ជ័យជំនះប្រវត្តិសាស្ត្រ Dien Bien Phu។ស្ពានទូរទស្សន៍ បាននាំមកឲ្យទស្សនិកជនបណ្ដាភាពយន្ត បទយកការណ៍ឯកសារ អំពីការលំបាក សាកល្បងប៉ុន្តែត្រចះត្រចង់របស់កងទ័ពប្រជាជនវៀតណាមក្នុងរយៈពេល៩ឆ្នាំតស៊ូ ការចាប់អារម្មណ៍អំពីDien Bien មួយលើផ្លូវផ្លាស់ប្តូរថ្មីគិត តាំងពីក្រោយជ័យជំនះ
Dien Bien Phu ១៩៥៤មក។ លោក Nguyen Truong Xuan អតីតយុទ្ធជនដែល
កំពុងរស់នៅទីក្រុង Dien Bien Phu បាន ឲ្យ ដឹងថា៖
“ក្នុងប៉ុន្មានថ្ងៃនេះ ប្រជាជន Dien Bien យើងខ្ញុំអ្នកណាក៏ឆ្ពោះទៅទិវាអនុ
ស្សាវរីយ៍ ជ័យជំនះ Dien Bien Phu ជាមួយមោទនភាពដ៏ជ្រាលជ្រៅ។ ខ្ញុំនិងប្រជា
ជនបាន ខំប្រឹងប្រែងរួមកំលាំងកាយចិត្តរួមចំណែកកសាដំបន់ដីនេះឲ្យកាន់តែសម្បូ
ររុងរឿង ជាងពីមួយថ្ងៃទៅមួយថ្ងៃ៕”