អនុរដ្ឋមន្ត្រីការបរទេសវៀតណាមឆ្លើយសម្ភាសរបស់អ្នកយកព័ត៌មាននៃវិទ្យុសំលេងវៀតណាម
VOV -  
(VOV) /  
|
អនុរដ្ឋមន្ត្រីការបរទេសវៀតណាម Pham Quang Vinh |
VOV-សន្និសីទរដ្ឋមន្ត្រីការបរទេសបណ្ដាប្រទេសអាស៊ានលើកទី៤៥និងបណ្ដាសន្និសីទទាក់ទិនបានបិទនារសៀលថ្ងៃទី១៣កក្កដានៅរាជធានីភ្នំពេញ
-កម្ពុជា។ អនុរដ្ឋមន្ត្រីការបរទេសវៀតណាម Pham Quang Vinh ក្នុងការឆ្លើយសម្ភាសជាមួយអ្នកយកព័ត៌មាននៃវិទ្យុសម្លេងវៀតណាមអំពីលទ្ធផលសន្និសីទ
បានអះអាងថាសន្និសីទរដ្ឋមន្ត្រីអាស៊ានលើកនេះទទួលបានការកំណត់ទិសដ៏ធំធេងដោះស្រាយរាល់បញ្ហាដែលកំពុងដាក់ចេញអំពីការកសាងសហគមន៍
អាស៊ានផង និងអំពីការបង្កើនទំនាក់ទំនងជាមួយបណ្ដាដៃគូរនិងការប្រព្រឹត្ត
ជាមួយបញ្ហាដែលកំពុងចោទឡើងក្នុងដំបន់ក្នុងនោះមានបញ្ហាសមុទ្រខាងកើត
ផង។ អនុរដ្ឋមន្ត្រីការបរទេស Pham Quang Vinh បានឲ្យដឹងថាបណ្ដារដ្ឋមន្ត្រីបាន
ឯកភាពអំពីបញ្ហាសារវន្តជាច្រើន៖
“ទីមួយគឺ ធ្វើយ៉ាងម៉េចដើម្បីធានាបានការអនុវត្តច្បាប់អន្តរជាតិ។ ក្នុងនោះ បញ្ហាអំពីគោរពអធិបតេយ្យភាពឯករាជ្យប្រទេសជាតិ ដោះស្រាយជំលោះដោយ
សន្តិវិធី។ ទី២គឺអាស៊ានត្រូវជំរុញនិងពង្រីកថេមទៀតតួនាទីរបស់ឧបករណ៍
មធ្យោបាយ វេទិកាទាក់ទិនដល់នយោបាយសន្តិសុខនិងសហប្រតិបត្តិការ
អភិវឌ្ឍន៍ដំបន់ ពិសេសគឺសន្ធិសញ្ញាសហប្រតិបត្តិការនិងជិតស្និទ្ធនៅអាស៊ី-
អាក្នេយ៍ (TAC) ដំបន់គ្មានអាវុធនុយក្លេអ៊ែនិងសេចក្តីថ្លែងការណ៍អំពីក្រម ប្រតិបត្តិសំរាប់ភាគីនានានៅសមុទ្រខាងកើត(DOC) ជាដើម។ បណ្ដាដៃគូរ បានបង្ហាញកិច្ចសន្យាគាំទ្រអាស៊ានក្នុងការកសាងសហគមន៍ គាំទ្រតួនាទី ស្នូលរបស់អាស៊ាននិងលៃទុកឲ្យអាស៊ានការជួយឧបត្ថម្ភដ៏ធំធេងជាង ក៏ដូច
ជាកិច្ចសហប្រតិបត្តិការអនុគ្រោះច្រើនជាងក្នុងការខំប្រឹងប្រែងរួមនៅដំបន់
នេះ៕”
VOV
-VOV