|
រួមដៃបន្ធូការឈឺចាប់ព័រលឿងទុំ-Dioxin។ |
VOV-ក្រោយពេលសង្គ្រាមបានបញ្ចប់់ បក្សនិងរដ្ឋវៀតណាមបានយកចិត្តទុកដាក់ដល់ជនរងគ្រោះដោយជាតិគីមីពុលព័រលឿងទុំ-Dioxin។ រដ្ឋសភាវៀត
ណាមបានមានក្រិដ្ឋកំណត់ច្បាស់ថា អ្នកចូលរួមសង្គ្រាមដែលត្រូវជាតិគីមីពុល
ព័រលឿងទុំ-Dioxin កូនបង្កើតរបស់គេត្រូវបានទទួលរបបអនុគ្រោះរបស់រដ្ឋ។
ចំណាយជួយឧបត្ថម្ភជាប្រចាំសំរាប់ជនរងគ្រោះដោយជាតិគីមីពុលព័រលឿង
ទុំ-Dioxinប្រមាណជាង២លានដុងក្នុងមួយខែក្នុងមនុស្សម្នាក់។ ក្រៅពីនោះ
រដ្ឋាភិបាលបានមានគោលនយោបាយអនុគ្រោះច្រើនសំរាប់កូនចៅរបស់ជន
រងគ្រោះដោយជាតិគីមីពុលព័រលឿងទុំ-Dioxinផងដែរ។ ក្រៅពីគោលនយោបាយ
របស់រដ្ឋ អង្គការបុគ្គលសង្គមជាច្រើនក៏មានសកម្មភាពជាក់ស្ដែងសំដៅបន្ធូការ
ឈឺចាប់ព័រលឿងទុំ-Dioxinផងដែរ។ គិតមកដល់ឥឡូវនេះ សមាគមជនរងគ្រោះ
ដោយជាតិគីមីពុលព័រលឿងទុំ-Dioxinបានអំពាវនាវការជួយឧបត្ថម្ភជាប្រាក់ ប្រមាណ១៦០ពាន់លានដុងដើម្បីជួយឧបត្ថម្ភជនរងគ្រោះដោយជាតិគីមីពុល
ព័រលឿងទុំ-Dioxin។ អតីតឧត្តមសេនីយ៍ឯក Nguyen Van Rinh ប្រធានសមាគន ជនរងគ្រោះដោយជាតិគីមីពុលព័រលឿងទុំ-Dioxinវៀតណាម បានឲ្យដឹងថា៖
“ពីឆ្នាំ២០១១មក សមាគមជនរងគ្រោះដោយជាតិគីមីពុលព័រលឿងទុំ-
Dioxinវៀតណាមចលនាបានទឹកប្រាក់រាប់រយពាន់លានដុងពីមជ្ឈឹមដល់
ដំបន់ដើម្បីកសាងបណ្ដាមជ្ឈមណ្ឌលស្នាក់នៅ ជួសជុលនិងកសាងផ្ទះនៅសំរាប់ជនរងគ្រោះនិងជួយផ្ដល់អាហារូបករណ៍សំរាប់ជនរងគ្រោះគ្មាន
លក្ខណៈទៅរៀនសូត្រ ផ្ដល់ប្រាក់ដើម្បីរកការងារធ្វើនិងព្យាបាលជំងឺឲ្យជន
រងគ្រោះ។”
|
អតីតឧត្តមសេនីយ៍ឯក Nguyen Van Rinh ប្រធានសមាគនជនរងគ្រោះដោយជាតិគីមីពុលព័រលឿងទុំ-Dioxinវៀតណាម |
ទន្ទឹមនឹងរាល់គោលនយោបាយអនុគ្រោះរបស់រដ្ឋាភិបាល ចលនាជួយ
ឧបត្ថម្ភជនរងគ្រោះដោយជាតិគីមីពុលព័រលឿងទុំ-Dioxinរបស់បណ្ដាអង្គការសង្គមនិងបុគ្គលក្នុងនិងក្រៅប្រទេស ពិសេសគឺអង្គការរបស់ជនវៀតណាម
នៅឯបរទេសកាន់តែបានជំរុញខ្លាំង។ប្រធានសមាគមជនរងគ្រោះដោយជាតិ
គីមីពុលព័រលឿងទុំ-Dioxinវៀតណាម Nguyen Van Rinh បានឲ្យដឹងបន្ថែមទៀត
ថា៖
“ពីឆ្នាំ២០១១មក សមាគមជនរងគ្រោះដោយជាតិគីមីពុលព័រលឿងទុំ-
Dioxinវៀតណាមទទួលបានប្រាក់និងសម្ភារៈវត្ថុដែលមានតំលៃរាប់សែនលាន
ដុង។ នេះជាការរួមចំណែកក៏ធំធេងបើប្រៀបនឹងប៉ុន្មានឆ្នាំកន្លងមក។ ចំនួន
អ្នកគាំទ្រដ៏ខ្ពស់និងពិសេសគឺបណ្ដាអង្គការអន្តរជាតិក៏យកចិត្តទុកដាក់ដល់
ការងារនេះដែរ។”
|
សាធារណមតិអន្តរជាតិបានគាំទ្រយ៉ាងខ្លាំងក្លាការតស៊ូរបស់បណ្ដាជនរងគ្រោះ។ |
ក្រៅពីចលនាជួយឧបត្ថម្ភសំរាប់ជនរងគ្រោះដោយជាតិគីមីពុលព័រលឿង
ទុំ-Dioxinនោះ ការគាំទ្រការតស៊ូទាមទារយុត្តិធម៍សំដៅបន្ធូការឈឺចាប់អំពីស្មារតីសំរាប់ជនរងគ្រោះដោយជាតិគីមីពុលព័រលឿងទុំ-Dioxinក៏បានក្លាយទៅជាការ
យកចិត្តទុកដាក់ជួរមុខរបស់អង្គការសង្គមជាច្រើន។ សាធារណមតិអន្តរជាតិបានគាំទ្រយ៉ាងខ្លាំងក្លាការតស៊ូរបស់បណ្ដាជនរងគ្រោះ។លោក Nguyen Van
Rinh បានឲ្យដឹងថា៖
“ការបន្ដឹងតវ៉ារបស់យើងខ្ញុំត្រូវបានសាធារណៈមតិអន្តរជាតិគាំទ្រយ៉ាង
ខ្លាំងក្លា ពិសេសគឺសមាគមន៍អ្នកច្បាប់ប្រជាធិបតេយ្យអន្តរជាតិបានបើក
តុលាការប្រជាជនដើម្បីជំនំជំរះបណ្ដាក្រុមហ៊ុនគីមីអាមរិក។ គេថ្កោលទោស
និងកំណត់ការទទួលខុសត្រូវបណ្ដាលឡើងផលវិបាករបស់សង្គ្រាមជាតិគីមី
ពុលព័រលឿងទុំ-Dioxinគឺដោយសាររដ្ឋាភិបាលអាមេរិកនិងបណ្ដាក្រុមហ៊ុនគីមី អាមេរិកគឺពួកជាប់ទោសត្រូវសងការខូចខាតឲ្យជនរងគ្រោះដោយជាតិគីមី
ពុលព័រលឿងទុំ-Dioxin ត្រូវសម្អាតអំពីបរិស្ថានក៏ដូចជាជួយជនរងគ្រោះឈាន ឡើងក្នុងជីវភាពរស់នៅ។ ខ្ញុំចាត់ទុកថាបណ្ដាសកម្មភាពនេះមានតំលៃមនុស្ស
សាស្ត្រដ៏ខ្ពស់។”
|
បណ្ដាអ្នកវិទ្យាសាស្ត្រអាមេរិករួមដៃបន្ធូស្រាលការឈឺចាប់ព័រលឿងទុំ-Dioxin |
រដ្ឋាភិបាលអាមេរិកបានមានសកម្មភាពសហប្រតិបត្តិការជាក់ស្ដែងជា ច្រើនជាងក្នុងការដោះស្រាយផលវិបាកនៃជាតិគីមីពុលព័រលឿងទុំ-Dioxinនៅ
វៀតណាមក៏ដូចជាជួយឧបត្ថម្ភជនរងគ្រោះដោយជាតិគីមីពុលព័រលឿងទុំ-
Dioxin។ រាល់ការជួយឧបត្ថម្ភរបស់សហគមន៍សង្គម អង្គការបុគ្គលក្នុងនិងក្រៅ
ប្រទេស រដ្ឋាភិបាលនិងប្រជាជនបណ្ដាប្រទេសនឹងជួយឧបត្ថម្ភឲ្យជនរងគ្រោះ
ដោយជាតិគីមីពុលព័រលឿងទុំ-Dioxinរបស់វៀតណាមបន្ធូការឈឺចាប់ឈាន
ឡើងក្នុងជីវភាពរស់នៅ៕