រង្វាន់ថ្នាក់ដឹកនាំបច្ចេកវិជ្ជាព័ត៌មានអាស៊ានឆ្នាំ២០១២
VOV -  
(VOV) /  
|
រង្វាន់ថ្នាក់ដឹកនាំបច្ចេកវិជ្ជាព័ត៌មានអាស៊ានឆ្នាំ២០១២ |
ចាប់ផ្ដើមពីឆ្នាំ២០០៤ដោយការផ្ដើមគំនិតរបស់សម្ព័ន្ធក្រុមហ៊ុនទិន្នន័យ
អន្តរជាតិ IDG វៀតណាម រង្វាន់ថ្នាក់ដឹកនាំបច្ចេកវិជ្ជាព័ត៌មានអាស៊ី-អាក្នេយ៍
គំរូ បានក្លាយទៅជារង្វាន់មួយក្នុងចំណោមរង្វាន់មានគិត្យានុភាពបំផុតសំរាប់ សហគមន៍ថ្នាក់ដឹកនាំបច្ចេកវិជ្ជាព័ត៌មានក្នុងដំបន់។ ក្នុងរយៈពេល៨ឆ្នាំ
រៀបចំមក រង្វាន់បាន លើកដម្កើងថ្នាក់ដឹកនាំបច្ចេកវិជ្ជាព័ត៌មានគំរូជាង៦០
នាក់ ជាបណ្ដាអ្នកមានការរួម ចំណែកឲ្យការអភិវឌ្ឍន៍របស់ផ្នែកបច្ចេកវិជ្ជា
ព័ត៌មាន។
រង្វាន់ថ្នាក់ដឹកនាំបច្ចេកវិជ្ជាព័ត៌មានអាស៊ាន២០១២ (CIO ASEAN
Awards ២០១២) ត្រូវបានចែកជា២ប្លុក ប្លុករដ្ឋនិងប្លុកអង្គភាពអាជីវកម្ម ក្នុង
នោះប្លុកនីមួយៗបានចែកជាក្រុមផ្នែកផ្សេងៗគ្នា។ គោលដៅវាយតំលៃក៏
បានគណៈចាត់តាំងនិងក្រុមប្រឹក្សាជ្រើសរើសកែប្រែឲ្យសមស្របនឹង
សម័ត្ថភាពចាត់តាំង ដឹកនាំ ផ្លាស់ប្តូរថ្មី ផ្ដើមគំនិតបុគ្គលរបស់ថ្នាក់ដឹកនាំ
បច្ចេកវិជ្ជាព័ត៌មាន។ ជាពិសេស ចំណុចលេចធ្លោរបស់រង្វាន់ឆ្នាំនេះគឺឆ្ពោះទៅ ការអភិវឌ្ឍន៍សង្គមនិងបំរើឲ្យប្រជាជន ដូច្នេះគោលដៅវាយតំលៃមិនបញ្ចប់ ត្រឹមតែនៅចរិតឥទ្ធិពលរបស់បេក្ខជនក្នុងអង្គភាពអាជីវកម្មអង្គការប៉ុណ្ណោះទេ ថែមទាំងការរួមចំណែករបស់បេក្ខជនចំពោះសហគមន៍សង្គមទៀតផង។
លោក Le Thanh Tam អគ្គនាយកសម្ព័ន្ធក្រុមហ៊ុនទិន្នន័យអន្តរជាតិ IDG អង្គភាព
ចាត់តាំង និងជាអនុប្រធានក្រុមប្រឹក្សាជ្រើសរើសបានឲ្យដឹងថា ជាមួយរាល់ គោលដៅដាក់ចេញរបស់រង្វាន់ បណ្ដា CIO របស់ដំបន់អាស៊ានកំពុងមកខិត ជិតជាមួយបទដ្ឋានរួមរបស់អន្តរជាតិ។
“ចំណុចពិសេសរបស់ CIO មុននេះ១០ឆ្នាំដែលយើងនិយាយដល់គឺការ
ក្ដាប់ជាប់អំពីបច្ចេកទេស។ ទី២គឺរៀបចំផែនការវាយតំលៃកម្មវិធីទិញសម្ភារៈ
ច្រើនជាងតួនាទីដឹកនាំ។ ពីឆ្នាំ២០០៨មក យើងខ្ញុំចាត់ទុកថាដល់ឥឡូវនេះ
និងឆ្នាំ២០១៥ CIO របស់យើងក៏ប្រហាក់ប្រហែលជាមួយបណ្ដាប្រទេសក្នុង
សហគមន៍អាស៊ានក៏ដូចជាប្រទេសកំពុងអភិវឌ្ឍន៍។ នាបច្ចុប្បន្ន CIO បាន
មានតួនាទីច្រើនជាងក្នុងការកំណត់ទឹសអភិវឌ្ឍន៍អង្គភាពអាជីវកម្មនិយាយ
រួម។”
|
លោក Le Thanh Tam អគ្គនាយកសម្ព័ន្ធក្រុមហ៊ុនទិន្នន័យអន្តរជាតិ IDG អង្គភាពចាត់តាំង និងជាអនុប្រធានក្រុមប្រឹក្សាជ្រើសរើសបានឲ្យដឹងថា ជាមួយរាល់គោលដៅដាក់ចេញរបស់រង្វាន់ បណ្ដា CIO របស់ដំបន់អាស៊ានកំពុងមកខិតជិតជាមួយបទដ្ឋានរួមរបស់អន្តរជាតិ។ |
គណៈចាត់តាំងទទួលបានការលើកមតិចំនួន៨៨ពីបណ្ដាប្រទេសក្នុង
ដំបន់។ បណ្ដាឯកសារត្រូវបានវាយតំលៃយ៉ាងហ្មត់ចត់និងយុត្តិធម៍ដោយ
ក្រុមប្រឹក្សាជ្រើសរើសរួមមានបណ្ដាអ្នកជំនាញការមានបទពិសោធន៍ជា
ច្រើនក្នុងវិស័យបច្ចេកវិជ្ជាព័ត៌មាន។ បេក្ខជនចំនួន១៦នាក់ឆ្នើមបំផុតត្រូវបាន ក្រុមប្រឹក្សាជ្រើសរើសដើម្បីប្រគល់គិត្តិនាមថ្នាក់ដឹកនាំបច្ចេកវិជ្ជាព័ត៌មានគំរូ
អាស៊ានឆ្នាំ២០១២។ លោក Chim Taniyawasdikul អ្នកពិគ្រោះពិសេសអំពី ប្រព្រ័ន្ធទូទាត់និងបច្ចេកវិជ្ជាប័ត៌មានរបស់ទេសាភិបាលធនាគារជាតិថៃ CIO
ម្នាក់ក្នុងចំណោម CIO ចំនួន១៦នាក់ដណ្ដើមបានរង្វាន់លើកនេះបានឲ្យដឹង
ថា៖
“នាបច្ចុប្បន្នយើងកំពុងខំប្រឹងប្រែងរួមដៃដើម្បីកសាងសហគមន៍សេដ្ឋកិច្ច
អាស៊ាននាឆ្នាំ២០១៥ ក្នុងពេលសហគមន៍សេដ្ឋកិច្ចអាស៊ានបានបង្កើត យើង
នឹងមានផ្នែកហិរញ្ញវត្ថុធនាគាររួមមួយក្នុងដំបន់ សំណូមពរត្រូវមានកំរិត
ប្រើប្រាស់បច្ចេកវិជ្ជាព័ត៌មានប្រហាក់ប្រហែលគ្នារវាងបណ្ដាប្រទេសក្នុងដំបន់។
យើងអាចមានភាសាផ្សេងគ្នា វប្បធម៍ផ្សេងគ្នា ប៉ុន្តែគ្មានការខុសប្លែកអំពីភាសា
បច្ចេវិជ្ជាព័ត៌មាន ដូច្នេះយើងត្រូវនាំចេញបទដ្ឋានរួមដើម្បីរួមគ្នាប្រើប្រាស់។”
នាបច្ចុប្បន្ន ការអភិវឌ្ឍន៍យ៉ាងខ្លាំងក្លារបស់បច្ចេកវិជ្ជាព័ត៌មានធ្វ់ឲ្យតួនាទី
របស់បណ្ដា CIO ក៏បានលើកកំរិតឡើងកំពស់ថ្មី។ ដូច្នេះការរៀបចំរង្វាន់ថ្នាក់
ដឹកនាំ បច្ចេកវិជ្ជាព័ត៌មានអាស៊ានជាប្រចាំឆ្នាំមិនត្រឹមតែសំដៅស្វែងរកនិង
លើកដំកើងបណ្ដា CIO ឆ្នើមប៉ុណ្ណោះទេ ថែមទាំងរួមចំណែកផ្លាស់ប្តូរ លើក
កំពស់ការយល់ដឹងរបស់សង្គម អំពីតួនាទីរបស់ CIO នាំមកឱកាសអភិវឌ្ឍន៍
សំរាប់ CIO ក៏ដូចជាឲ្យអង្គភាពអាជីវកម្មអង្គការទៀតផង៕
VOV
-VOV