|
បុព្វជិក Nguyen Cong Danh ប្រធានគណៈកម្មាធិការសាមគ្គីភាពគ្រឹស្តសាសនាវៀតណាម |
VOV-នាព្រឹកថ្ងៃទី២៧កុម្ភៈនៅទីក្រុងហូជីមិញគណៈកម្មាធិការសាមគ្គីភាព
គ្រឹស្តសាសនាវៀតណាមបានរៀបចំសន្និសីទបូកសរុបចលនាប្រឡងប្រណាំង
ស្នេហាជាតិឆ្នាំ២០១២ ពិភាគ្សាទិសដៅភារកិច្ចឆ្នាំ២០១៣។ ដើម្បីជួយជ្រោម
ជ្រែងចលនាប្រឡងប្រណាំងស្នេហាជាតិ ក្នុងឆ្នាំកន្លងទៅគ្រឹស្តសាសនិកវៀតណាមបានសកម្មចូលរួមអភិវឌ្ឍន៍សេដ្ឋកិច្ចកាត់បន្ថយភាពក្រីក្រកសាងជនបទ
ថ្មី។ គណៈកម្មាធិការសាមគ្គីភាពគ្រឹស្តសាសនាគ្រប់ជាន់ថ្នាក់ជានិច្ចកាលក្ដាប់
ជាប់គោលគំនិត ចលនាសហគមន៍គ្រឹស្តសាសនិកបំពេញភារកិច្ចរបស់សមាគម
គ្រឹស្តសាសនា របស់ប្រទេសជាតិ ក្ដាប់ជាប់ភារកិច្ចសេដ្ឋកិច្ចសង្គមរបស់ប្រទេស
ជាតិនិងដំបន់។ បុព្វជិក Nguyen Cong Danh ប្រធានគណៈកម្មាធិការសាមគ្គីភាព
គ្រឹស្តសាសនាវៀតណាមបានឲ្យដឹងថា៖
“ក្រឡេកមើលឡើងវិញលើពេលកន្លងទៅយើងទទួលបានការជោគជ័យ
គួរឲ្យចាប់អារម្មណ៍។ ប្រការនោះបានបង្ហាញទិសដៅដែលយើងដាក់ចេញគឺ
ត្រឹមត្រូវ។ ដោយទង្វើជាក់ស្ដែង យើងកំពុងអះអាងថាបាននាំមកក្តីសង្ឃឹមដ៏
ធំធេងសំរាប់គ្រឹស្តសាសនិកវៀតណាមក្នុងសម័យកាលថ្មី៕”