|
សោភ័ណ្ធភាពដ័ពិសេសរបស់កំពែងរាជកាល Ho
(រូបថតៈ TTXVN) |
(VOVworld)-ពិធីទទួលប័ណ្ណបញ្ជក់កំពែងរាជកាល Ho ជាបេតិកភ័ណ្ឌវប្បធម៌
ពិភពលោកនឹងប្រព្រឹត្តទៅនាយប់ថ្ងៃទី១៦មិថុនានៅទីក្រុងThanh Hoaវៀតណាម
។ដូច្នេះ កំពែងរាជកាល Ho ជាបេតិកភ័ណ្ឌទី៥ដែលបានទទួលស្គាល់ជាបេតិ
កភ័ណ្ឌពិភពលោក និងជាបេតិកភ័ណ្ឌ១ក្នុងចំណោមបេតិកភ័ណ្ឌចំនួន ៣៥ ដែល
បានUNESCO ទទួលស្គាល់ជាបេតិកភ័ណ្ឌវប្បធម៌ពិភពលោក។ លោក Vuong
Viet Van អនុប្រធានគណៈកម្មាធិការប្រជាជនខេត្ត Thanh Hoa ឲ្យដឹងថា៖
“យើងខ្ញុំមានគិត្តិយសពេលដែលមានបេតិកភ័ណ្ឌរាជកាល Ho ត្រូវ
បានទទួលស្គាល់ជាបេតិកភ័ណ្ឌវប្បធម៌ពិភពលោក។យើងខ្ញុំទទួលប័ណ្ណបញ្ជក់
ប៉ុន្តែមុនពេលទទួល យើងខ្ញុំសន្យាជាមួយគណៈកម្មាធិការបេតិកភ័ណ្ឌពិភព
លោក នូវបញ្ហាចំនួន១០ក្នុងនោះគឺយើងរៀបចំផែនការមេមួយ ដើម្បីអភិរក្ស
ជួសជុល និងពង្រីកតម្លៃរបស់បណ្តាបេតិកភ័ណ្ឌនេះ”។
ពិធីទទួលប័ណ្ណបញ្ជក់កំពែងរាជកាល Ho ជាបេតិកភ័ណ្ឌពិភពលោក នឹងប្រ ព្រឹត្តទៅក្នុងរយៈ៣ថ្ងៃ ចាប់ពីថ្ងៃទី ១៥ ដល់ទី១៧មិថុនា នៅមណ្ឌល បេតិកភ័ណ្ឌ
រាជកាល Hoនៅខេត្ត Thanh Hoa វៀតណាម៕