វៀតណាមមានគោលការណ៍ដោះស្រាយជំលោះនៅសមុទ្រខាងកើតដោយសន្តិវិធី
(VOV) /  
|
លោកស្រី Nguyen Thi Minh Nguyet អនុប្រធាននាយករដ្ឋានច្បាប់និងអនុសញ្ញាអន្តរជាតិក្រសួងការបរទេសវៀតណាម (vov.vn) |
VOV-វៀតណាមមានគោលការណ៍ដោះស្រាយជំលោះទាក់ទិនដល់សមុទ្រ
ខាងកើតក្នុងនោះមានជំលោះអធិបតេយ្យភាពចំពោះប្រជុំកោះចំនួន២ Hoang Sa
និង Truong Sa ដោយសន្តិវិធីលើមូលដ្ឋានច្បាប់អន្តរជាតិ។ នេះជាការអះអាងរបស់
លោកស្រី Nguyen Thi Minh Nguyet អនុប្រធាននាយករដ្ឋានច្បាប់និងអនុសញ្ញា
អន្តរជាតិក្រសួងការបរទេសវៀតណាមនៅសិក្ខាសាលាអន្តរជាតិអំពីព្រំដែនដោយការិយាល័យជលសាស្ត្រអង់ក្លេស (UKHO) មហាវិទ្យាល័យ King’s College និងក្រុមហ៊ុនពិគ្រោះច្បាប់អន្តរជាតិ Volterra Fietta សហការរៀបចំនៅក្រុងឡុងអង់ក្លេសនាថ្ងៃទី១៩មេសា។ លោកស្រី Minh Nguyet បានឲ្យដឹងថា សំដៅរក្សា
សន្តិភាពស្ថិរភាពនៅសមុទ្រខាងកើតវៀតណាមបានរួមជាមួយអាស៊ានកសាង
ឯកសារជាលាយល័ក្ខអក្សរសំខាន់ជាច្រើនដូចជា សេចក្តីថ្លែងការណ៍សំរាប់ភាគីនានានៅសមុទ្រខាងកើត (DOC) នាឆ្នាំ២០០២ សេចក្តីថ្លែងការ៦ខនាថ្ងៃទី២០កក្កដាឆ្នាំ២០១២របស់អាស៊ានអំពីសមុទ្រខាងកើត។ វៀតណាមក៏សកម្មជំរុញកសាងក្រមសិលធម៍នៅសមុទ្រខាងកើត (COC) យ៉ាងឆាប់រហ័ស។ ដំណាងវៀតណាមក៏បានឲ្យដឹងថាចំពោះបញ្ហាអធិបតេយ្យភាពនៅប្រជុំកោះចំនួន២
Hoang Sa និង Truong Sa នោះវៀតណាមមានភ៏ស្តុតាងកត្តិយុតនិងប្រវត្តិសាស្ត្រយ៉ាងគ្រប់គ្រាន់ដើម្បីបង្ហាញការអនុវត្តអធិបតេយ្យភាពរបស់ខ្លួនជាបន្តបន្ទាប់និង
សន្តិភាពយ៉ាងតិចបំផុតគឺតាំងពីសត្សវត្សទី១៧ ក្នុងពេលដែលប្រជុំកោះទាំងពីរ
Hoang Sa និង Truong Sa មិនទាន់ចំណុះលើអធិបតេយ្យភាពរបស់ប្រទេសណា
មួយឡើយ៕
-VOV