វេទិការពិគ្រោះយោបល់ស្ថានភាពអនុវត្តអនុសញ្ញាអំពីសិទ្ធិមនុស្សនៅវៀតណាម។

វេទិការពិគ្រោះយោបល់ស្ថានភាពអនុវត្តអនុសញ្ញាអំពីសិទ្ធិមនុស្សនៅវៀតណាម។ - ảnh 1
វេទិការពិគ្រោះយោបល់អំពី ស្ថានភាពអនុវត្តអនុសញ្ញាអំពីសិទ្ធិមនុស្ស(CEDAW)

VOV- វេទិការពិគ្រោះយោបល់អំពី ស្ថានភាពអនុវត្តអនុសញ្ញាអំពីសិទ្ធិមនុស្ស
(CEDAW)ដោយក្រសួងការងារយុទ្ធជនពិការនិងសង្គមកិច្ចវៀតណាមសហការ
ជាមួយ​អង្គការសហប្រជាជាតិប្រចាំនៅវៀតណាមរៀបចំឡើងនាព្រឹកថ្ងៃទី
៣០ មិនានៅក្រុងហាណូយ។​នៅវេទិការ អនុរដ្ឋមន្ត្រីក្រសួងការងារយុទ្ធជន
ពិការនិងសង្គមកិច្ច​វៀតណាម Pham Minh Huan បានឲ្យដឹងថា រដ្ឋាភិបាលវៀត
ណាមបានមានការ​ខំប្រឹងប្រែងជាច្រើនអំពីការជំរុញសមភាពភេទ បង្កើនសិទ្ធិ
សំរាប់នារីតាមរយៈ​គោលនយោបាយច្បាប់ដែលកាន់តែបានសុក្រិដ្ឋពីមួយថ្ងៃ
ទៅមួយថ្ងៃនិងតាមរយៈ​បណ្ដាកម្មវិធីជាតិអំពីសមភាពភេទ។ “វេទិការពិគ្រោះយោបល់ជាឱកាសល្អសំរាប់វៀតណាមចែករំលែកព័ត៌មានអំពី
ស្ថានភាពអនុវត្តអនុសញ្ញាអន្តរជាតិអំពីសិទ្ធិមនុស្សនិយាយរួម ទន្ទឹមនឹងនោះ​ផ្ទៀងស្ដាប់ការរួមមតិរបស់អ្នកជំនាញការអំពីរបៀបដែលវៀតណាមអាចអនុវត្ត
អនុសញ្ញា CEDAW នៅវៀតណាមដើម្បីរួមចំណែកពង្រីកសមិទ្ធិដែលទទួលបាន​ទន្ទឹមនឹងនោះរាំងស្កាត់ឈានទៅលប់បំបាត់គ្រប់របៀបប្រកាន់ប្រព្រឹត្ត ពិសេស​គឺ​ចំពោះមុខសញ្ញានារីនិងកុមារី៕”
ព័ត៌មានទាក់ទិន

ប្រតិកម្មទៅវិញ

ផ្សេងៗ