VOV-នាយប់ថ្ងៃទី៨មករា ក្នុងពីធីទទួលជួបសន្ទនាជាមួយប្រធានរដ្ឋសភា
ឡាវ Pany Yathotou ដែលកំពុងបំពេញទស្សនកិច្ចនៅទីក្រុងហូជីមិញ លេខាគណៈកម្មាធិការបក្សទីក្រុងហូជីមិញលោក Le Thanh Hai បានអះអាងថាទីក្រុងហូជីមិញជានិច្ចកាលធ្វើអស់ពីកំលាំងកាយចិត្តដើម្បីអនុវត្តយ៉ាងល្អបំផុតរាល់ខ្លឹមសារនៃ
កិច្ចព្រមព្រៀងសហប្រតិបត្តិការរវាងការិយាល័យនយោបាយនៃប្រទេសទាំងពីរ
ទន្ទឹមនឹងនោះបើកទូលាយកិច្ចសហប្រតិបត្តិការជាមួយរដ្ឋធានីវៀងច័ន្ទនិងខេត្ត
មួយចំនួននៅភាគខាងត្បូងឡាវ។
|
ប្រធានរដ្ឋសភាឡាវលោកស្រី Pany Yathotou រួមជាមួយគណៈប្រតិភូជាន់ខ្ពស់រដ្ឋសភាឡាវបានមកបំពេញទស្សនកិច្ចនៅខេត្ត Tien Giang |
មុននោះនារសៀលថ្ងៃទី៨មករា ប្រធានរដ្ឋសភាឡាវលោកស្រី Pany Yathotou រួមជាមួយគណៈប្រតិភូជាន់ខ្ពស់រដ្ឋសភាឡាវបានមកបំពេញទស្សនកិច្ចនៅខេត្ត
Tien Giang។ ថ្លែងមតិនៅទីនេះ លោកស្រី Tong Thi Phong អនុប្រធានរដ្ឋសភាវៀត
ណាមបានឲ្យដឹងថា ដំណើរទស្សនកិច្ចរបស់ប្រធានរដ្ឋសភាឡាវបានបង្ហាញនូវ
កិច្ចសហប្រតិបត្តិការមិត្តភាពនិងចំណងមិត្តភាពរវាងបក្សទាំងពីរ ប្រជាជាតិទាំង
ពីរវៀតណាម-ឡាវ៕