កម្មវិធីជួបសន្ទនាយុទ្ធសាស្ត្រជួយឧបត្ថម្ភអនុវត្តកិច្ចព្រមព្រៀងដៃគូនិងសហប្រតិបត្តិការវៀតណាម-EU។

កម្មវិធីជួបសន្ទនាយុទ្ធសាស្ត្រជួយឧបត្ថម្ភអនុវត្តកិច្ចព្រមព្រៀងដៃគូនិងសហប្រតិបត្តិការវៀតណាម-EU។ - ảnh 1
អនុរដ្ឋមន្ត្រីការបរទេសវៀតណាមលោក Bui Thanh Son (vovworld.vn)


        VOV-នាថ្ងៃទី៤មិថុនានៅទីក្រុងហាណូយគណៈប្រតិភូសហភាពអ៊ឺរុបប្រចាំ​នៅវៀតណាមបានសហការជាមួយក្រសួងការបរទេសវៀតណាមបានរៀបចំ​សិក្ខាសាលាឧទ្ទេសនាម “កម្មវិធីជួបសន្ទនាយុទ្ធសាស្ត្រជួយឧបត្ថម្ភអនុវត្តកិច្ច​ព្រមព្រៀងក្របខ័ណ្ឌអំពីដៃគូនិងកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យវៀតណាម-
EU”។ កម្មវិធីដោយ EU ជួយឧបត្ថម្ភជាមួយប្រភពថវិការប្រមាណ​២,៩លានអ៊ឺរ៉ូ​ក្នុង
​រយៈពេល៣ឆ្នាំ។ ថ្លែងមតិនៅទីនេះ អនុរដ្ឋមន្ត្រីការបរទេសវៀតណាមលោក Bui
Thanh Son បានចាត់ទុកថា៖

        “កិច្ចព្រមព្រៀងដៃគូរនិងកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យវៀតណាម-សហភាពអ៊ឺរុបមិនត្រឹមតែកែលំអរនូវទំនាក់ទំនងរវាងវាងវៀតណាមនិង EU លើ​បណ្ដាវិស័យដូចជាសហប្រតិបត្តិការអភិវឌ្ឍន៍សេដ្ឋកិច្ចពាណិជ្ជកម្មអប់រំ​បណ្ដុះ
បណ្ដាលជាដើមប៉ុណ្ណោះទេថែមទាំងរួមមានកិច្ចសហប្រតិបត្តិការលើបណ្ដា
វេទិការដំបន់និងអន្តរជាតិកិច្ចសហប្រតិបត្តិការទប់ទល់នឹងការសាកល្បងសកល​ដូចជាការប្រែប្រួលអាកាសធាតុបរិស្ថានគ្រោះធម្មជាតិសន្តិសុខថាមពល”

កម្មវិធីជួបសន្ទនាយុទ្ធសាស្ត្រជួយឧបត្ថម្ភអនុវត្តកិច្ចព្រមព្រៀងដៃគូនិងសហប្រតិបត្តិការវៀតណាម-EU។ - ảnh 2
បណ្ឌិត Franz Jessen ប្រធានគណៈប្រតិភូ EU ប្រចាំនៅវៀតណាម (vovworld.vn)

        រីឯភាគី EU វិញនោះ បណ្ឌិត Franz Jessen ប្រធានគណៈប្រតិភូ EU ប្រចាំ​នៅ​​វៀតណាមបានលើកច្បាស់ថា៖

        “កិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍ក្នុងប៉ុន្មានឆ្នាំខាងមុខនឹងបន្តជាផ្នែកសំខាន់​មួយចំពោះកិច្ចសហប្រតិបត្តិការរបស់យើងខ្ញុំចំពោះវៀតណាម។ យើងខ្ញុំកំពុង​
ពិនិត្យ​ការកសាងកម្មវិធីសហប្រតិបត្តិការសំរាប់ដំណាក់កាល២០១៤-២០២០និង​នឹងសហប្រតិបត្តិការជិតស្និទ្ធជាមួយគណៈប្រតិភូវៀតណាមដើម្បីរួមគ្នាកំណត់​បណ្ដាវិស័យសហប្រតិបត្តិការសំខាន់ចំពោះការអភិវឌ្ឍន៍របស់វៀតណាម។”

        នៅពេលបញ្ចប់សិក្ខាសាលា ភាគីទាំងពីរបានប្រកាសបំផុសកម្មវិធីជួប​
សន្ទនា​យុទ្ធសាស្ត្រវៀតណាម-សហភាពអ៊ឺរុប៕

ព័ត៌មានទាក់ទិន

ប្រតិកម្មទៅវិញ

ផ្សេងៗ