គណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភាបើកសម័យប្រជុំលើកទី១៦
(VOV) /  
|
គណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភាបានបើកសម័យប្រជុំលើកទី១៦។ |
VOV-សម័យប្រជុំលើកទី១៦គណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភាវៀត
ណាមនីតិកាលទី១៣បានបើកនាព្រឹកថ្ងៃទី១៨មិនានៅទីក្រុងហាណូយនិង
អូសបន្លាយដល់ថ្ងៃទី២២មិនាពិភាគ្សាលើខ្លឹមសារសំខាន់ជាច្រើនត្រៀមឲ្យ
សម័យប្រជុំលើកទី៥នាពេលខាងមុខ។ ថ្លែងមតិបើកសម័យប្រជុំ ប្រធាន
រដ្ឋសភាវៀតណាមលោក Nguyen Sinh Hung បានឲ្យដឹងថា នៅសម័យប្រជុំ
លើកនេះគណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភានឹងផ្ដល់មតិអំពីគំរោងច្បាប់
និងរដ្ឋអជ្ញាចំនួន៨។ ខ្លឹមសារសំខាន់ពិសេសមួយផ្សេងទៀតគឺគណៈកម្មាធិការ
អចិន្ត្រៃយ៍រដ្ឋសភានឹងផ្ដល់មតិអំពីការងារត្រៀមរៀបចំបោះឆ្នោតទំនុកទុកចិត្ត ចំពោះអ្នកកាន់ដំណែងដោយរដ្ឋសភាជ្រើសរើសរឺអនុម័តនៅសម័យប្រជុំលើក
ទី៥នាពេលខាងមុខ។ ស្ដីពីបញ្ហានេះ ប្រធានរដ្ឋសភាលោក Nguyen Sinh Hung
បានចាត់ទុកថា៖
“ដើម្បីការយកសម្លេងឆ្នោតទំនុកទុកចិត្តនៅសម័យប្រជុំលើកទី៥ចំពោះ
អ្នកកាន់ដំណែងដោយរដ្ឋសភាជ្រើសរើសនិងអនុម័តទទួលបានជោគជ័យនោះ
យើងនឹងពិភាគ្សាយ៉ាងម៉ត់ចត់ជាងអំពីផែនការដើម្បីអនុវត្តខ្លឹមសារនេះ។ នេះ
ជាលើកដំបូងយើងធ្វើដូច្នេះត្រូវដំណើរការយ៉ាងម៉ត់ចត់ត្រូវតាមស្មារតីដែល
រដ្ឋសភាបានផ្សព្វផ្សាយក្នុងសេចក្តីសំរេចចិត្ត៕”
-VOV