ទីក្រុងហូជីមិញរំលឹកខួបលើកទី៥១ទិវាសោធនាដកម្មជាតិគីមីពុលព័រលឿងទុំ Dioxin នៅវៀតណាម។

ទីក្រុងហូជីមិញរំលឹកខួបលើកទី៥១ទិវាសោធនាដកម្មជាតិគីមីពុលព័រលឿងទុំ Dioxin នៅវៀតណាម។ - ảnh 1
ជនរងគ្រោះដោយជាតិគីមីពុលព័រលឿងទុំ Dioxin ទីក្រុងហូជីមិញកំពុងបន្តបណ្ដាការបន្តឹងតវាថ្មី


       VOV-ពិធីរំលឹកខួបអនុស្សាវរីយ៍លើកទី៥១ទិវាសោនាដកម្មជាតិ​គីមីពុល​
ព័រ​លឿង​ទុំ Dioxin នៅវៀតណាម (ទី១០សីហា) ដោយសមាគមជនរងគ្រោះ​
ដោយ​ជាតិ​គីមីពុល​ព័រលឿងទុំ Dioxin ទីក្រុងហូជីមិញរៀបចំបានប្រព្រឹត្តទៅ
នាព្រឹកថ្ងៃទី​៥សីហា។ ក្នុងឱកាសនេះសមាគមជនរងគ្រោះដោយជាតិគីមីពុល
ព័រលឿងទុំ Dioxin ទីក្រុង​ហូជីមិញ​បានប្រគល់អាហារូបករណ៍ជូនជនរងគ្រោះ
ដោយជាតិគីមីពុលព័រ​លឿងទុំចំនួន​១១២​នាក់ជាបណ្ដាគំរូឈានឡើងពីការ
លំបាកនិងទទួលជោគជ័យក្នុងការ​រៀនសូត្រ។ ឧត្តមសេនីយ៍ត្រី Tran Ngoc Tho ប្រធានសមាគមជនរងគ្រោះដោយ​ជាតិគីមីពុលព័រលឿងទុំ Dioxin ទីក្រុង
ហូជីមិញបានឲ្យដឹងថា៖

        “រំលឹកខួបអនុស្សាវរីយ៍លើកទី៥១ទិវាសោនាដកម្មជាតិគីមីពុលព័រលឿង
ទុំ Dioxin នៅវៀតណាម នេះជាការឈឺចាប់ធំបំផុតរបស់ប្រជាជាតិវៀតណាម។ យើងខ្ញុំកំពុងបន្តបណ្ដាការបន្តឹងតវាថ្មី វគ្គនេះភាគច្រើនគឺឃោសនា​អំពី​យុត្តិធម៍ លើមធ្យោបាយសារព័ត៌មានមហាជន។ ជនរងគ្រោះដោយជាតិគីមីពុល​ព័រលឿង
ទុំ Dioxin វៀតណាម នាបច្ចុប្បន្នកំពុងជួបការលំបាកជាច្រើនក្នុង​ជីវភាព​រស់នៅ ដូច្នេះសំណង់ព្យាបាលបណ្ដុះបណ្ដាលវិជ្ជាជីវៈសំរាប់ជនរងគ្រោះនឹង​ព្យាបាល និងចិញ្ជឹមជនរងគ្រោះដោយជាតិគីមីពុលព័រលឿងទុំ Dioxin ដោយខ្លួន​ឯង​មិន ត្រូវនាំទៅឯបរទេសព្យាបាលទៀតដោយសារចំណាយច្រើន៕”

ព័ត៌មានទាក់ទិន

ប្រតិកម្មទៅវិញ

ផ្សេងៗ