|
ឧបនាយករដ្ឋមន្ត្រី Nguyen Xuan Phuc ថ្លែងមតិនៅពិធីមិទ្ទីង។ |
VOVworld- នាព្រឹកថ្ងៃទី២៤មិថុនានៅក្រុងហាណូយបានប្រព្រឹត្តទៅពិធី
មិទ្ទីងរំលឹកខួបលើកទី៤៥ទិវាបង្កើតទំនាក់ទំនងការទូតរវាងវៀតណាម-កម្ពុជា
(ថ្ងៃទី២៤មិថុនាឆ្នាំ១៩៦៧-ថ្ងៃទី២៤មិថុនាឆ្នាំ២០១២)។ អញ្ចើញចូលរួមពិធី មិទ្ទីងមានឧបនាយករដ្ឋមន្ត្រីវៀតណាម Nguyen Xuan Phuc ប្រធានគណៈ កម្មាធិការបញ្ជាឆ្នាំមិត្តភាពវៀតណាម-កម្ពុជា លោកស៊ីមវណ្ណា រដ្ឋលេខាធិការ ខុទ្ទកាល័យគណៈរដ្ឋមន្ត្រីរាជរដ្ឋាភិបាលកម្ពុជា រួមជាមួយថ្នាក់ដឹកនាំទីក្រុង
ហាណូយ ដំណាងស្ថាប័នផ្នែក អង្គការនានា ស្ថានទូតកម្ពុជាប្រចាំនៅហាណូយ និងប្រជាជនសិស្សានុស្សិសនិស្សិតនៃប្រទេសទាំងពីរជាច្រើនកុករ។ នៅទីនេះ
ឧបនាយករដ្ឋមន្ត្រី Nguyen Xuan Phuc បានអះអាងថា ថ្ងៃទី២៤មិថុនាឆ្នាំ១៩៦៧ វៀតណាមនិងកម្ពុជាបានបង្កើតទំនាក់ទំនងការទូតជាផ្លូវការ។ នេះជាព្រឹត្តិការណ៍ ដ៏មហោឡារឹកកត់សម្គាល់នូវទំព័រប្រវត្តិសាស្ត្រថ្មីក្នុងទំនាក់ទំនងរវាងប្រទេស ជិតខាងភូមិផងគ្នាជាបងប្អូនទាំងពីរ។
“ចាប់ផ្ដើមពីផែនគ្រឹះទំនាក់ទំនងប្រវត្តិសាស្ត្រយូអង្វែងនិងពីការតស៊ូប្រឆាំង
អណានិគមនិយម ក្នុងរយៈពេល៤៥ឆ្នាំកន្លងទៅប្រជាជននៃប្រទេសទាំងពីរវៀត
ណាម-កម្ពុជាបានប្រកៀកស្មាសាមគ្គីសហប្រតិបត្តិការនិងជួយគ្នាទៅវិញទៅមក រាប់ទាំងដោយសាច់ស្រស់ឈាមស្រស់របស់ខ្លួនក្នុងសង្គ្រាមប្រឆាំងឆក្រព័ត្តដើម្បី
ឯករាជ្យជាតិ តស៊ូផ្ដួលរលំរបបប្រល័យពុជសាសន៍ដ៏ឃោឃៅ។ និងនាបច្ចុប្បន្ន ប្រកៀកស្មាជួយគ្នាក្នុងបុព្វហេតុកសាងនិងអភិវឌ្ឍន៍ប្រទេសជាតិ។”
រីឯភាគីកម្ពុជា លោក ស៊ីមវណ្ណា រដ្ឋលេខាធិការខុទ្ទកាល័យគណៈរដ្ឋមន្ត្រីរាជរដ្ឋាភិបាលកម្ពុជាបានអះអាងថា ប្រជាជនកម្ពុជាចងចាំជានិច្ចនិងដឹងគុណយ៉ាង ជ្រាលជ្រៅចំពោះការគាំទ្រនិងការជួយឧបត្ថម្ភដ៏ធំធេងរបស់បក្សរដ្ឋនិងប្រជាជន
វៀតណាមក្នុងបុព្វហេតុរំដោះប្រទេសកម្ពុជានាឆ្នាំ១៩៧៩។ ប្រការនេះបានកត់ត្រាក្នុងប្រវត្តិសាស្ត្រនៃប្រទេសទាំងពីរ។ លោកស៊ីមវណ្ណាក៏វាយតំលៃខ្ពស់សកម្មភាពវិនិយោគរបស់វៀតណាមចូលមកកម្ពុជាបានមានការរួមចំណែកផ្ទាល់ទៅលើការអភិវឌ្ឍន៍របស់កម្ពុជា។
មុននោះឧបនាយករដ្ឋមន្ត្រីវៀតណាម Nguyen Xuan Phuc បានទទួលជួបសន្ទនាជាមួយរដ្ឋលេខាធិការខុទ្ទកាល័យគណៈរដ្ឋមន្ត្រីរាជរដ្ឋាភិបាលកម្ពុជា
លោកស៊ីមវណ្ណានៅខុទ្ទកាល័យរដ្ឋាភិបាល៕