វេទិការអនុវត្តបច្ចេកវិជ្ជាខ្ពស់អភិវឌ្ឍន៍កសិកម្ម។
VOV -  
(VOV) /  
|
វេទិការអនុវត្តបច្ចេកវិជ្ជាខ្ពស់អភិវឌ្ឍន៍កសិកម្ម។ |
VOV-នាព្រឹកថ្ងៃទី៣សីហានៅក្រុងហាណូយ ក្រសួងកសិកម្មនិងអភិវឌ្ឍន៍
ជនបទវៀតណាម អង្គការកសិកម្មស្បៀងអាហារអ.ស.ប (FAO) ស្ថានទូត
អ៊ីស្រាអែលបានសហការរៀបចំវេទិការសន្ទនាគោលនយោបាយអំពី “ការ
អនុវត្តបច្ចេវិជ្ជាខ្ពស់ក្នុងកសិកម្មតាមរយៈដៃគូររដ្ឋឯកជន”។ វេទិការជាឱកាស
ដើម្បីក្រសួងស្ថាប័នវៀតណាមឧទ្ទេសនាមបណ្ដាគោលនយោបាយ ការលើក
ទឹកចិត្តនិងសហប្រតិបត្តិការវិនិយោគទៅលើបច្ចេកវិជ្ជាខ្ពស់សំរាប់កសិកម្ម
សំដៅបង្កើនទិន្នផលនិងតំលៃសេដ្ឋកិច្ចសំរាប់កសិផលវៀតណាម។ នៅវេទិការ បណ្ដាដំណាងបានចែករំលែកបទពិសោធន៍ជាក់ស្ដែងក្នុងការអនុវត្តបច្ចេកវិជ្ជា
ខ្ពស់ក្នុងវិស័យផលិតកម្មកសិកម្មរបស់ប្រទេសមួយចំនួនដូចជា អ៊ីស្រាអែល
ហូឡង់ ស៊ុយអែត ន័រវេ ជប៉ុនជាដើម។ រដ្ឋមន្ត្រីក្រសួងកសិកម្មនិងអភិវឌ្ឍន៍
ជនបទវៀតណាម Cao Duc Phat បានអះអាងថា៖
“ក្នុងប៉ុន្មានឆ្នាំកន្លងទៅ រដ្ឋាភិបាលវៀតណាមជានិច្ចកាលយកចិត្តទុកដាក់
ជំរុញស្រាវជ្រាវផ្ទេរប្តូរនិងអនុវត្តវិទ្យាសាស្ត្របច្ចេកវិជ្ជាដើម្បីទំនើបភាវូបនីយកម្ម
ខឿនកសិកម្មជនបទ។ រដ្ឋាភិបាលនិងក្រសួងកសិកម្មនិងអភិវឌ្ឍន៍ជនបទក៏កំពុង
សកម្មអនុវត្តច្បាប់បច្ចេកវិជ្ជាខ្ពស់ដើម្បីកសាងគំរោងការមេកសិកម្មអនុវត្ត
បច្ចេកវិជ្ជាខ្ពស់៕”
VOV
-VOV