អ.ស.បពិគ្រោះយោបល់អំពីកម្មវិធីអភិវឌ្ឍន៍ក្រោយឆ្នាំ២០១៥។

អ.ស.បពិគ្រោះយោបល់អំពីកម្មវិធីអភិវឌ្ឍន៍ក្រោយឆ្នាំ២០១៥។ - ảnh 1
អ.ស.បពិគ្រោះយោបល់អំពីកម្មវិធីអភិវឌ្ឍន៍ក្រោយឆ្នាំ២០១៥។


        VOV-ព័ត៌មានពីការិយាល័យអ.ស.បប្រចាំនៅវៀតណាមនាថ្ងៃទី១៧មករា​បានឲ្យដឹងថា៖អ.ស.បបានចាប់ផ្ដើមការពិគ្រោះយោបល់ជាមួយជន​វៀត​ណាម ជាច្រើនក្រុមអំពីក្របខ័ណ្ឌអភិវឌ្ឍន៍ថ្មីសំរាប់ឆ្នាំ២០១៥ជាពេលវេលាអស់កាល
កំណត់អនុវត្តគោលដៅអភិវឌ្ឍន៍សហ័ស្សវស្ស។​ តាំងពីពេលគោលដៅ
សហ័ស្សវស្ស​ចំនួន​៨ត្រូវបានថ្នាក់ដឹកនាំពិភពលោកលើកឡើងនាឆ្នាំ២០០០
បណ្ដា​គោលដៅ​​នេះបានជួយឲ្យពិភពលោកនិងប្រទេសនីមួយៗដាក់ចេញ
អាទិភាព​អភិវឌ្ឍន៍។ ដើម្បីរួមចំណែកឲ្យដំណើរការសន្ទនាសកលទទួល
ជោគជ័យ អ.ស.បបានជួយឧបត្ថម្ភ​អនុវត្តពិគ្រោះយោបល់ប្រជាជននៅប្រទេស
ជាង៥០ប្រទេស ក្នុងនោះមានវៀតណាមផង។ វៀតណាមត្រូវបានជ្រើសរើស
អនុវត្តការពិគ្រោះយោបល់ពីព្រោះទទួលបានសមិទ្ធិផលក្នុងការអនុវត្តបណ្ដា
គោលដៅសហ័ស្សវស្សនិងនាពេលកន្លងទៅបានក្លាយទៅជាប្រទេសមាន
ចំណូលមធ្យម។ បណ្ដាការពិគ្រោះយោបល់នឹងបង្កឱកាសសំរាប់វៀតណាម
កំណត់បទ​ពិសោធន៍ដែលទទួលបានក្នុងការអនុវត្តគោលដៅសហ័ស្សវស្ស
និងមានសម្លេង​ក្នុងការកំណត់គោលដៅអភិវឌ្ឍន៍ថ្មី៕

ព័ត៌មានទាក់ទិន

ប្រតិកម្មទៅវិញ

ផ្សេងៗ