វៀតណាមរំលឹកខួបលើកទី១៥០ចលនាកាកបាតក្រហម។
(VOV) /  
|
មជ្ឈឹមសមាគមកាកបាតក្រហមវៀតណាមបានរៀបចំពិធីរំលើកខួបអនុស្សាវរីយ៍ទិវា
កាកបាតក្រហម-អត្ថច័ន្ទក្រហមអន្តរជាតិ(ទី៨ឧសភា)និងរំលឹកខួបលើកទី១៥០ទិវាបង្កើតចលនា
កាកបាតក្រហមអត្ថច័ន្ទក្រហមអន្តរជាតិ (vov.vn) |
VOV-នាព្រឹកថ្ងៃទី៥ឧសភានៅទីក្រុងហាណូយ មជ្ឈឹមសមាគមកាកបាត
ក្រហមវៀតណាមបានរៀបចំពិធីរំលើកខួបអនុស្សាវរីយ៍ទិវាកាកបាតក្រហម-
អត្ថច័ន្ទក្រហមអន្តរជាតិ(ទី៨ឧសភា)និងរំលឹកខួបលើកទី១៥០ទិវាបង្កើតចលនា
កាកបាតក្រហមអត្ថច័ន្ទក្រហមអន្តរជាតិជាមួយប្រធានបទ “១៥០ឆ្នាំ-សកម្មភាព
ដើម្បីមនុស្សធម៍” ទន្ទឹមនឹងនោះបំផុសយុទ្ធនាការ “បណ្ដាដំណក់ឈាមក្រហម” វិសមកាលឆ្នាំ២០១៣ជាដើម។ ដល់ឥឡូវនេះលើពិភពលោកបានមានសមាគមកាកបាតក្រហមអត្ថច៏ន្ទក្រហមអន្តរជាតិចំនួន១៨៧ អនុវត្តបណ្ដាសកម្មភាព
មនុស្សធម៍លើគ្រប់ទ្វិប។ ជារៀងរាល់ឆ្នាំសមាគមកាកបាតក្រហមវៀតណាម
បានទទួលនិងរៀបចំអនុវត្តគំរោងការប្រមាណ៣០ជាមួយតំលៃជាប្រាក់
ប្រមាណ៨សែនលានដុង។ លោក Nguyen Huu Hong អនុប្រធានសមាគមកាក
បាតក្រហមវៀតណាមបានឲ្យដឹងថា៖
“នាបច្ចុប្បន្នសមាគមកាកបាតក្រហមវៀតណាមកំពុងអនុវត្តកម្មវិធីធំៗ
ចំនួន២។ នោះគឺកម្មវិធីបណ្ដាដំណក់ឈាមក្រហមដើម្បីជួយសង្គ្រោះអ្នកជំងឺនិង
កម្មវិធីធនាគារគោជួយឧបត្ថម្ភមុខសញ្ញាលំបាក។ ពីឆ្នាំ២០០៩មក សមាគមបាន
ជួយឧបត្ថម្ភឲ្យប្រជាជនសត្វគោជាង៧ពាន់ក្បាល។ នាពេលខាងមុខសមាគម
ខំប្រឹងប្រែងចលនាចំនួនប្រាក់ប្រមាណ១សែនលានដុងដើម្បីទិញគោជូនគ្រួសារ
ក្រីក្រនិងឃុំជាប់ព្រំដែន៕”
-VOV