ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិអនុម័តបេសកកម្មរក្សាសន្តិភាពថ្មីមួយនៅក្នុងប្រទេសសូម៉ាលី
(VOVWORLD) - នាថ្ងៃទី ២៧ ខែធ្នូ (ម៉ោងនៅទីក្រុងញូវយ៉ក) ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ បានអនុម័តជាផ្លូវការនូវបេសកកម្មរក្សាស្ថិរភាពនិងការគាំទ្រថ្មីរបស់សហភាពអាហ្វ្រិក (AU) នៅក្នុងប្រទេសសូម៉ាលី ដែលហៅថា AUSSOM។
សមាជិកនៃបេសកកម្មរក្សាសន្តិភាពសហភាពអាហ្វ្រិក (AU) នៅប្រទេសសូម៉ាលី យាមល្បាតក្នុងទីក្រុងម៉ូហ្គាឌីស្យូ (សូម៉ាលី) (រូបថត៖ TTXVN) |
បេសកកម្មនេះនឹងជំនួសឲ្យប្រតិបត្តិការ ប្រឆាំងភេរវកម្មទ្រង់ទ្រាយធំរបស់ AU ចាប់ពីថ្ងៃទី ១ ខែមករា ឆ្នាំ ២០២៥។ ក្នុងអំឡុងពេលបោះឆ្នោតក្រុមប្រឹក្សាសន្តិសុខ សហរដ្ឋអាមេរិកបានបោះឆ្នោតបដិសោធ ដោយសារ តែការព្រួយបារម្ភទាក់ទងនឹងបញ្ហាជំនួយឧបត្ថម្ភ។ សមាជិកក្រុមប្រឹក្សា ១៤រូបដែលនៅសេសសល់ បានបោះឆ្នោតគាំទ្រដំណោះស្រាយនេះ។
សន្តិសុខនៅក្នុងប្រទេសសូម៉ាលីបានពឹងផ្អែក លើការគាំទ្រពីខាងក្រៅជាយូរ មកហើយចាប់តាំងពីប្រទេសអេត្យូពីបានចាប់ផ្តើមការវាយលុក ក្នុងឆ្នាំ ២០២៦ ដែលបានផ្តួលរំលំរដ្ឋាភិបាលដែលដឹកនាំដោយអ៊ីស្លាម។ ទោះជាយ៉ាងណា សកម្មភាពនេះបានញុះញង់ឱ្យមានការបះបោរអូសបន្លាយរយៈពេលវែង ដែលបានធ្វើឱ្យមនុស្សរាប់ម៉ឺននាក់ស្លាប់។ កាលពីខែមិថុនា សហភាពអឺរ៉ុបនិងសហរដ្ឋអាមេរិក ដែលជាម្ចាស់ជំនួយធំជាងគេទាំងពីរដល់កម្លាំងសហភាពអាហ្រ្វិកក្នុងប្រទេសសូម៉ាលី បានបង្ហាញពីបំណងចង់កាត់បន្ថយទំហំនៃកងកម្លាំងរក្សាសន្តិភាព ដោយសារការព្រួយបារម្ភអំពីនិរន្តរភាព និងលទ្ធភាពហិរញ្ញវត្ថុរយៈពេលវែង៕