រដ្ឋធានីរបស់ស៊ូដង់ទទួលបានក្បួនជំនួយដំបូងចាប់តាំងពីសង្គ្រាមផ្ទុះឡើង
(VOVWORLD) - ក្បួនរថយន្តដឹកជំនួយស្បៀងអាហារនៅថ្ងៃទី ២៧ ធ្នូ បានមកដល់រដ្ឋធានី Khartoum នៃប្រទេសស៊ូដង់ជាលើកដំបូង ចាប់តាំងពីសង្គ្រាមស៊ីវិលបានផ្ទុះឡើងក្នុងខែមេសា ឆ្នាំ ២០២៣ មក។
យោងតាមអង្គការសហប្រជាជាតិ បច្ចុប្បន្នប្រទេសនេះកំពុងជួបប្រទះ “វិបត្តិទុរ្ភិក្សដ៏អាក្រក់បំផុតរបស់ពិភពលោក" ដោយសារផលវិបាកនៃការប្រយុទ្ធគ្នារវាងកងទ័ពនិងកងកម្លាំងគាំទ្ររហ័សប៉ារ៉ាយោធា (RSF)។ ក្បួនមានរថយន្តដឹកទំនិញចំនួន ២៨ គ្រឿង។ អង្គការ Unicef ដែលបានបញ្ជូនយានជំនិះចំនួន ៥ គ្រឿងបានឲ្យដឹងថា ខ្លួនបានចែកចាយអាហារនិងការផ្គត់ផ្គង់វេជ្ជសាស្រ្តដល់មន្ទីរពេទ្យ Al Bashayer និងទីតាំងវេជ្ជសាស្ត្រផ្សេងទៀតនៅក្នុងទីក្រុង Khartoum។ ប៉ុន្មានថ្ងៃមុននេះ ក្រុមអ្នកជំនាញសន្តិសុខស្បៀងឯករាជ្យមួយក្រុមបានព្រមានថា ប្រទេសស៊ូដង់កំពុងធ្លាក់ចូលទៅក្នុង “វិបត្តិទុរ្ភិក្សរីករាលដានយ៉ាងទូលំទូលាយ”។
កងទ័ព និង RSF មានជម្លោះតាំងពីឆ្នាំ ២០២១មក។ មនុស្សប្រហែល ១៥ម៉ឺន នាក់ត្រូវបានស្លាប់។ មនុស្សជាង ១១ លាននាក់ត្រូវចាកចេញពីផ្ទះសម្បែង។ ប្រហែលពាក់កណ្តាលនៃចំនួនប្រជាជន ២៤,៦ លាននាក់ ត្រូវការជំនួយស្បៀងអាហារ។ កិច្ចខិតខំប្រឹងប្រែងសម្រុះសម្រួលជាច្រើនដើម្បីបញ្ចប់ជម្លោះរវាងកងទ័ព និង RSF រហូតមកដល់ពេលនេះសុទ្ធតែបរាជ័យ៕