គណៈប្រតិភូក្រសួងការបរទេសវៀតណាមបំពេញទស្សនកិច្ចការងារនៅកម្ពុជា

(VOVWORLD) - នាថ្ងៃទី ២៦ និង ២៧ ខែធ្នូ គណៈប្រតិភូក្រសួងការបរទេសដឹកនាំដោយអនុរដ្ឋមន្ត្រី លោកស្រី Le Thi Thu Hang ប្រធានគណៈកម្មាធិការរដ្ឋទទួលបន្ទុក ជនវៀតណាមនៅឯបរទេសបាន អញ្ជើញមកបំពេញទស្សនកិច្ចការងារនៅរាជធានីភ្នំពេញ នៃព្រះរាណាណាចក្រកម្ពុជា។
គណៈប្រតិភូក្រសួងការបរទេសវៀតណាមបំពេញទស្សនកិច្ចការងារនៅកម្ពុជា - ảnh 1ទិដ្ឋភាពនៃកិច្ចប្រជុំការងារជាមួយក្រសួងមហាផ្ទៃកម្ពុជា (រូបថត៖ VOV)

ក្នុងជំនួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយរដ្ឋលេខាធិការក្រសួងមហាផ្ទៃ លោកសន្តិបណ្ឌិត សុខផល និងរដ្ឋលេខាធិការក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិកម្ពុជា លោក ស៊ា កុសល; អភិបាលក្រុងភ្នំពេញ លោក ឃួង ស្រេង លោកស្រី  Le Thi Thu Hang បានស្នើដល់ថ្នាក់ដឹកនាំកម្ពុជាបន្តយកចិត្តទុកដាក់ និងសហការក្នុងការដោះស្រាយបញ្ហាមួយចំនួនទាក់ទងនឹងជនជាតិដើមកំណើតវៀតណាម។ ថ្នាក់ដឹកនាំក្រសួងមហាផ្ទៃ ក្រសួងការបរទេសនិងសហប្រតិបត្តិការអន្តរជាតិកម្ពុជា និងសាលារាជធានីភ្នំពេញ សុទ្ធតែបានអះអាងនូវគោលនយោបាយក្នុងការបន្តបង្កលក្ខណៈងាយស្រួលសម្រាប់ជនបរទេស ក្នុងនោះមានប្រជាពលរដ្ឋដើមកំណើតវៀតណាមរស់នៅប្រកបដោយស្ថិរភាព ឈរលើស្មារតីគោរពច្បាប់កម្ពុជា។

នាព្រឹកថ្ងៃទី២៧ ខែធ្នូ នៅទីស្នាក់ការស្ថានទូតវៀតណាមប្រចាំនៅកម្ពុជា អនុរដ្ឋមន្ត្រី ការបរទេសលោកស្រី Le Thi Thu Hang បានអញ្ជើញជួបពិភាក្សាការងារជាមួយតំណាងសមាគមធុរកិច្ចវៀតណាម-កម្ពុជា (VCBA) និងសមាគមខ្មែរ-វៀតណាមនៅកម្ពុជា (KVA)។ លោកស្រីអនុរដ្ឋមន្ត្រីបានមានប្រសាសន៍ថា គណៈកម្មាធិការរដ្ឋទទួលបន្ទុកជនវៀតណាមនៅឯបរទេស ក្រសួងការបរទេស នឹងបន្តធ្វើការជាមួយអាជ្ញាធរនៃភាគីទាំងពីរ ដើម្បីស្វែងរកមធ្យោបាយដោះស្រាយការលំបាក និងឧបសគ្គសម្រាប់ប្រជាជន និងអាជីវកម្ម៕

ប្រតិកម្មទៅវិញ

ផ្សេងៗ