មេដឹកនាំពិភពលោកចូលរួមរំលែកទុក្ខចំពោះមរណភាពរបស់អតីតនាយករដ្ឋមន្ត្រីឥណ្ឌា Manmohan Singh

(VOVWORLD) - នាថ្ងៃទី ២៧ ខែធ្នូ (ម៉ោងក្នុងស្រុក) មេដឹកនាំពិភពលោកជាបន្តបន្ទាប់បានផ្ញើសាររំលែកទុក្ខយ៉ាងជ្រាលជ្រៅដល់ប្រធានាធិ បតីឥណ្ឌា Droupadi Murmu និងនាយករដ្ឋមន្ត្រី Narendra Modi បន្ទាប់ពីអតីតនាយករដ្ឋមន្ត្រី Manmohan Singh បានទទួលមរណភាពកាលពីល្ងាចថ្ងៃទី ២៦ ខែធ្នូ ក្នុងអាយុ ៩២ ឆ្នាំ។

មេដឹកនាំពិភពលោកចូលរួមរំលែកទុក្ខចំពោះមរណភាពរបស់អតីតនាយករដ្ឋមន្ត្រីឥណ្ឌា Manmohan Singh - ảnh 1លោក Manmohan Singh កាលជានាយករដ្ឋមន្ត្រីឥណ្ឌា ថ្លែងនៅក្នុងសម័យប្រជុំនៃមហាសន្និបាតអង្គការសហប្រជាជាតិនៅទីក្រុងញូវយ៉ក (សហរដ្ឋអាមេរិក) (រូបថត៖ ANI/TTXVN)

នៅក្នុងសេចក្តីប្រកាសមួយ ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន បានសង្កត់ធ្ងន់លើតួនាទីរបស់អតីតនាយករដ្ឋមន្ត្រី Singh ក្នុងការពង្រឹងទំនាក់ទំនងឥណ្ឌា-រុស្ស៊ី ដោយលើកកំពស់ទំនាក់ទំនងទ្វេភាគីទៅជាភាព ជាដៃគូយុទ្ធសាស្ត្រពិសេស និងឯកសិទ្ធិ។

នៅក្នុងសាររំលែកទុក្ខដែលបានផ្ញើរៀងៗខ្លួន ទៅកាន់នាយករដ្ឋមន្ត្រី Modi និងរដ្ឋមន្ត្រីការបរទេស S. Jaishankar នៃប្រទេសឥណ្ឌា នាយករដ្ឋមន្ត្រី Shigeru Ishiba និងរដ្ឋមន្ត្រីការបរទេសជប៉ុន Takeshi Iwaya បានសម្តែងការដឹងគុណចំពោះអតីតនាយករដ្ឋមន្ត្រី Singh សម្រាប់ "កិច្ចខិតខំប្រឹងប្រែងរបស់លោកដើម្បីកសាងមូលដ្ឋានគ្រឹះ" ក្នុងការអភិវឌ្ឍទំនាក់ទំនងទ្វេភាគីរវាងជប៉ុននិងឥណ្ឌានាពេលបច្ចុប្បន្ន។

រដ្ឋមន្ត្រីការបរទេសអាមេរិក លោក Antony Blinken បានសម្តែងការរំលែកទុក្ខយ៉ាងជ្រាលជ្រៅចំពោះមរណភាពរបស់អតីតនាយករដ្ឋមន្ត្រី Singh។ ប្រធានាធិបតីបារាំង Emmanuel Macron, ប្រធានាធិបតីនេប៉ាល់ Ramchandra សុទ្ធតែបានបង្ហោះនៅលើបណ្តាញសង្គម X ដោយសម្តែងការរំលែកទុក្ខ និងសរសើរចំពោះការរួមចំណែករបស់លោក Manmohan Singh។

រដ្ឋាភិបាលឥណ្ឌាបានប្រកាសកាន់ទុក្ខជាតិរយៈពេល ៧ ថ្ងៃសម្រាប់អតីតនាយករដ្ឋមន្ត្រី Singh ៧។ ពិធីបុណ្យសពជាផ្លូវការបានធ្វើឡើងនៅថ្ងៃទី ២៨ ខែធ្នូ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ